អ្វី​ដែល​យើងធ្វើ

វីធីសាស្រ្ត​របស់​យើង

ក្នុង​ខណៈ​ដែលយើងបន្តធ្វើការរំដោះសហគមន៍អាស៊ីអាគ្នេយ៍របស់យើង យើងនឹង​ធ្វើសកម្មភាពជាមួយនឹងការយល់ដឹងថារាល់​ផ្លួវ​​​ឆ្ពោះ​ទៅ​កាន់ការរំដោះត្រូវ​ផ្តោត​លើ​ភាព​រួម និង ត្រូវ​ផ្តោត​ការ​ដោះស្រាយលើ​ការគៀបសង្កត់ដែលប្រសព្វគ្នា។

យើង​ដាំ និង ចិញ្ចឹម​គ្រាប់​ពូជ​សកម្មភាព ដែល​នឹង​ដុះចេញ​ជាការ​ផ្លាស់ប្តូររយៈពេលខ្លី និងវែង ដែល​នឹង​ឆ្លើយ​តបដល់​​រាល់​តម្រូវ​ការ​ចាំបាច់​នានា តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ដោយ​ផ្ទាល់ និង ការ​ផ្តួលរំលំ​​ការ​គាបសង្កត់​ជា​ស្ថាប័ន​នានា

តាម​រយៈ​គម្រោងសកម្មភាព​ខ្នាត​ធំ​ជាង​មុន (ដូចជា​គម្រោង​កម្មវិធីអប់រំ​ និង គោល​នយោបាយ)។

ចក្ខុវិស័យ​យើង គឺដើម្បី​ការ​ផ្លាស់​ប្តូរ​ដ៏​ស៊ី​ជម្រៅ និង​ប្រកប​ដោយ​និរន្តរភាព​ ដែល​នឹង​អនុញ្ញាតិ​ឲ្យ​សហគមន៍​អាស៊ីអាគ្នេយ៍​យើងអាច​រីកចម្រើន​ដោយ​ឯករាជ្យ ប្រកប​ទៅដោយ​ធនធាន និង ការ​គាំទ្រ​យ៉ាង​សំបូរ​ហូរ​ហៀរ។


Our Programs

តើ MN8 កំពុងស៊ើបអង្កេតបញ្ហាអ្វីខ្លះ?

សង្គ្រាមអាមេរិកលើប្រទេស​វៀតណាម និង​ជាលទ្ធផល លើ​តំបន់​អាស៊ីអាគ្នេយ៍ទាំងមូល បានជះផលប៉ះពាល់់​យ៉ាង​យូរអង្វែងដល់សហគមន៍អាស៊ីអាគ្នេយ៍។

នេះរួមបញ្ចូល តែមិន​មែន​មាន​ត្រឹម​តែការនាំ​ឲ្យ​មាន​ការ​ផ្លាស់ទីលំនៅ និង​ តាំងទីលំនៅថ្មីរបស់ប្រជាជនជាងបី​លាននាក់នោះទេ។

នា​ពេល​បច្ចុប្បន្ន មាន​ប្រជាជនដើម​កំណើត​អាស៊ីអាគ្នេយ៍ជាង ៣,៣ លាននាក់​រស់នៅក្នុងសហរដ្ឋអាមេរិក ដោយ​សារ​សង្រ្គាមនេះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ពលរដ្ឋ​ភៀសសឹក​ទាំងនេះនៅក្នុង​តំបន់ ​​ដែល​ខ្វះ​​ថវិកា​គ្រប់គ្រាន់ និង ​មាន​ប៉ូលីស​ច្រើន​លើស​ចំណុះ ដែល​សមាជិក​សហគមន៍​អាស៊ីអាគ្នេយ៍ទាំង​នេះ ជារឿយៗ​ តែង​​ជួប​ប្រទះ​​ភាព​ក្រីក្រ និង​អំពើ​ហឹង្សា។

នៅក្នុងតំបន់​ទាំងនេះ ប៉ូលីសបានកំណត់គោលដៅ ចាត់​តាំង​ប្រវត្តិ​ និង ដាក់​ទោស​សមាជិកសហគមន៍ទាំងនេះ ដែលជា​លទ្ធផល ធ្វើឲ្យ​ពួកគេជាច្រើន​ត្រូវ​ជាប់​គុក។

នៅទសវត្សរ៍ឆ្នាំ១៩៩០ សហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយចំនួនដែលកំណត់គោលដៅលើសមាជិកសហគមន៍ដែល​ធ្លាប់​ឆ្លងកាត់​ការ​ផ្តន្ទាទោសពី​មុន រួមទាំងអ្នកដែល​មាន​សិទ្ធ​រស់នៅអចិន្ត្រៃយ៍ (មាន​ហ្រ្គីនខាដ) សម្រាប់ការឃុំខ្លួន និងនិរទេសចេញ​ពី​ប្រទេស​ ដោយមិនខ្វល់​ថា​ការផ្តន្ទាទោសនោះទេបាន​កន្លង​ទៅ​យូរ​ប៉ុណ្ណា​មក​ហើយ​ទេ។

ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ និង​ពង្រីក​ម៉ាស៊ីន​និរទេសនេះ ​តាម​រយៈ ICE។

បញ្ហា​ទី១

ប្រជាជនអាស៊ីអាគ្នេយ៍ ត្រូវ​បាន​គេ​ដៅ​ និង ធ្វើបាប ដោយការឃុំខ្លួននិងការ​និរទេសចេញ​របស់ ICE ។.

បញ្ហាទី២

ប្រជាជនដ់ើម​កំណើត​អាស៊ីអាគ្នេយ៍ ប្រឈមមុខនឹង​ឧបសគ្គ​ជាច្រើនក្នុងការបញ្ចេញមតិ និង ការចូលរួមនៅក្នុងប្រព័ន្ធនយោបាយ ដែលកំណត់​រូបរាងសង្គមរបស់យើង។

បញ្ហា​ទី៣

ដោយសារធ្លាប់​ឆ្លង​កាត់​នូវ​បទពិសោធន៍​ប្រត្តិសាស្ត្រដ៏គ្រោតគ្រាត​ ភាពក្រីក្រ ការរើសអើងជាតិសាសន៍ជា​ប្រព័ន្ធ និងអំពើហឹង្សា ប្រជាជនដើម​កំណើត​អាស៊ីអាគ្នេយ៍ជាច្រើន តែងជួ​បការលំបាកក្នុងការទទួលបាននូវ​ធនធានសេដ្ឋកិច្ច ធនធាន​សុខភាពផ្លូវចិត្ត និង ធនធាន​សហគមន៍ ដែលពួកគេ​ត្រូវការដើម្បីរីកចម្រើននៅក្នុងតំបន់​របស់ពួកគេ។