អ្វី​ដែល​យើងធ្វើ

បញ្ហា:

ដោយសារធ្លាប់​ឆ្លង​កាត់​នូវ​បទពិសោធន៍​ប្រត្តិសាស្ត្រដ៏គ្រោតគ្រាត​ ភាពក្រីក្រ ការរើសអើងជាតិសាសន៍ជា​ប្រព័ន្ធ និងអំពើហឹង្សា ប្រជាជនដើម​កំណើត​អាស៊ីអាគ្នេយ៍ជាច្រើន តែងជួ​បការលំបាកក្នុងការទទួលបាននូវ​ធនធានសេដ្ឋកិច្ច ធនធាន​សុខភាពផ្លូវចិត្ត និង ធនធាន​សហគមន៍ ដែលពួកគេ​ត្រូវការដើម្បីរីកចម្រើននៅក្នុងតំបន់​របស់ពួកគេ។

បញ្ហានេះ ត្រូវបានបំប៉ោង​ឡើង​ដើម្បី​គ្រួសារដែលរងផលប៉ះពាល់ដោយការឃុំឃាំង និង ការនិរទេសចេញ​ពី​ប្រទេស និង ដើម្បី​អ្នកដែលកំពុងត្រឡប់មក​ផ្ទះនិងមនុស្សជាទីស្រលាញ់របស់ពួកគេវិញ បន្ទាប់ពីការដោះលែងពីពន្ធនាគារ។

ដំណោះស្រាយ​របស់​យើង:

គោល​នយោបាយ

យើងផ្លាស់ប្តូរប្រព័ន្ធ ដើម្បីទប់ស្កាត់​និងបញ្ចប់ការនិរទេសខ្លួន​នៅថ្នាក់មូលដ្ឋាន រដ្ឋ និង ថ្នាក់ជាតិ។

1. អនុម័តគោលនយោបាយប្រឆាំងការនិរទេស

យើងសហការ​ជាមួយ​នឹង​សម្ព័ន្ធថ្នាក់​តំបន់ ថ្នាក់រដ្ឋ និងថ្នាក់ជាតិជា​ច្រើន​ ដូចជាសម្ព័ន្ធសហគមន៍​ដកហូត​បទ​ឧក្រិដ្ឋ (Decriminalizing Communities Coalition), បណ្តាញឃ្លាំមើលការឃុំខ្លួន (Detention Watch Network), បណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ (Southeast Asian Freedom Network) និង បណ្តាញការពារប្រឆាំង​ការនិរទេសអាស៊ីអាគ្នេយ៍ (Southeast Asian Deportation Defense Network) លើយុទ្ធនាការដែល​ប្អែកលើបញ្ហា ទាក់ទងនឹងគោលនយោបាយប្រឆាំងការនិរទេស ដូចជា៖

* បញ្ចប់​កិច្ច​សហការ​រវាង​ខោនធី និង ICE

* ពង្រីកសិទ្ធទទួលបានជំនួយសង្គ្រោះក្រោយការកាត់ទោស ចំពោះការកាត់ទោសដែលមិន​ត្រឹម​ត្រូវ

* អនុម័តច្បាប់ថ្នាក់​ជាតិដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​ទទួលខុសត្រូវចំពោះការខូចខាតដែលគាត់​បាន​បង្កឡើងដល់ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលសង្គ្រាម។

2. តស៊ូមតិ​ដើម្បីទទួល​​បាន​តំណាង​ជា​សាកល

មាន​មនុស្ស​ជា​ច្រើនដែល​កំពុង​ស្ថិត​នៅក្នុងដំណើរការនីតិវិធីអន្តោប្រវេសន៍ ដែល​មិនត្រូវបានគេ​ផ្តល់ការ​ប្រឹក្សាផ្នែកច្បាប់ចេញថ្លៃ​ដោយរដ្ឋាភិបាល ដូចជាដោយ​សេវាកម្ម​អ្នកការពារក្តី​សាធារណៈនៅក្នុងសំណុំរឿងព្រហ្មទណ្ឌជាដើម។

ជារឿយៗ ពួកគេត្រូវតទល់​នឹង​ប្រព័ន្ធច្បាប់តែម្នាក់ឯង ក្នុង​ខណៈដែលពួក​គេ​ក៏​ជួប​នូវ​ឧបសគ្គខាង​ភាសាផង​ដែរ។

នៅពេលដែលមិនមានតំណាង សមាជិកសហគមន៍ដែលរងផលប៉ះពាល់ភាគច្រើន តែង​ប្រឈមមុខ​នឹង​ហានិភ័យខ្ពស់ក្នុងការត្រូវ​បាន​គេ​និរទេសចេញ​។

ក្នុង​នាម​ជាផ្នែកមួយនៃគម្រោងផ្តួចផ្តើម​ Vera-SAFE​ អង្គការ​ MN8 បានបង្កើតនូវ​វីដេអូមួយ​ចំនួន​ដើម្បីជំរុញសមាជិកសភាឲ្យ​គាំទ្រឲ្យ​មាន​ការ​ប្រឹក្សាផ្នែកច្បាប់ចេញ​ថ្លៃ​ដោយរដ្ឋាភិបាល សម្រាប់មនុស្សគ្រប់រូបដែលប្រឈមនឹងការគំរាមកំហែងនៃការនិរទេស។

តម្រូវការ​បឋម

យើងបំពាក់ធនធានដល់​ជនដើម​កំណើត​អាស៊ីអាគ្នេយ៍ទាំងអស់​ ដើម្បីជួយឲ្យ​ពួកគេរីកចម្រើនលូតលាស់បាន។

1. គម្រោង​វាយតម្លៃ​តម្រូវការ​ក្នុង​សហគមន៍​ខ្មែ

[ដោយសហការ​ជាមួយ Wilder Research យើងបានចាប់ផ្តើមគម្រោង​វាយ​តម្លៃ​តម្រូវការ​ក្នុង​សហគមន៍​ខ្មែរ​ ដើម្បីវាយតម្លៃធនធានដែលត្រូវការបំផុតក្នុង​សហគមន៍ដើម​កំណើត​អាស៊ីអាគ្នេយ៍ ដោយ​រាប់​បញ្ចូល​តាំង​ពីការគាំទ្រផ្នែក​លំនៅដ្ឋាននិង​ការងារ រហូត​ដល់ធនធានសម្រាប់អ្នកដែលប្រឈមនឹងអំពើហឹង្សា។

តាមរយៈភាពជាដៃគូជាមួយអ្នកផ្តល់សេវាផ្ទាល់ក្នុងតំបន់ យើងក៏​មាន​ផ្តល់​សេវា​ណែនាំ​បន្តសម្រាប់សមាជិកសហគមន៍​យើងដែលកំពុងស្វែងរកជំនួយ និង មាន​ផ្តល់​ជំនួយ​ផ្នែក​បក​ប្រែ​ភាសាផង​ដែរ​ ប្រសិនបើ​មាន​តម្រូវការ​។

2. ជំនួយ​គាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត

សមាជិកសហគមន៍ដែលរងផលប៉ះពាល់ដោយការនិរទេស ត្រូវបានផ្តល់សេវា​ណែនាំ​បន្ត​ ដើម្បីជួយ​ឲ្យ​ពួកគេ​អាច​​ទទួល​បាន​នូវជម្រើសព្យាបាលដោយឥតគិតថ្លៃឬក្នុង​តម្លៃទាប និង ធនធានផ្នែក​សុខភាពផ្លូវចិត្តផ្សេងទៀត ដូចជាក្រុមគាំទ្រជា​ដើម។

We also facilitate transយើង​ក៏​ជួយ​សម្រួល​ដល់​រង្វង់​យុត្តិធម៌​តាម​រយៈ​ការ​ផ្លាស់ប្តូរ ​ដើម្បី​ដោះស្រាយ​បញ្ហា​គណនេយ្យភាព​ និង ​ការ​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​សហគមន៍។

3. ជំនួយហិរញ្ញវត្ថុ និងអាហារវប្បធម៌

MN8 ជួប​សួរ​សុខទុក្ខ​ជាប្រចាំជាមួយនឹង​សមាជិកសហគមន៍ខ្មែរ ដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងអាហារវប្បធម៌។

អាហារ​វប្បធម៌ ជាទូទៅ មិន​សូវ​មាន​ចែកចាយ​នៅ​តាម​ណ្ឌល​ចែក​ស្បែក​អាហារ​សម្រាប់​អ្នក​ក្រីក្រ​នោះ​ទេ ជា​ពិសេស​សម្រាប់​សមាជិក​សហគមន៍​ខ្មែរ​នៅ​ម្តុំ​ក្រុង​រ៉ូឈែសស្ទឺ។

អ្វី​ដែល​យើង​បាន​ធ្វើ

រាល់​ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងត្រូវបានអាប់ដេត និង បន្ថែម​នៅទីនេះ។

រាល់​ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងត្រូវបានអាប់ដេត និង បន្ថែម​នៅទីនេះ។