យើងជាទីចាត់ការនយោបាយសម្រាប់ក្រុមគ្រួសារអាស៊ីអាគ្នេយ៍
ការងាររបស់យើង ផ្តោតលើបុគ្គលនិងក្រុមគ្រួសារដែលរងផលប៉ះពាល់ខ្លាំងបំផុត។ យើងស្រមៃចង់កសាងពិភពលោកមួយ ដែលផ្តល់ឲ្យបុគ្គលនិងក្រុមគ្រួសារទាំងអស់នូវការគាំទ្រដែលពួកគេត្រូវការ ដើម្បីជាផ្សះរបួសនិងរីកចម្រើនទៅមុខតជំនាន់ជាបន្តបន្ទាប់។
បេសកកម្មរបស់យើង
ធ្វើការរួបរួមសហគមន៍អាស៊ីអាគ្នេយ៍នានា តាមរយៈការគាំទ្រដោយផ្ទាល់ ការតស៊ូមតិ ការរៀបចំចលនាសហគមន៍ និង ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការផ្លាស់ប្តូរសង្គមនិងជាប្រព័ន្ធ។
ចក្ខុវិស័យរបស់យើង
កសាងពិភពលោកមួយដែលផ្តល់ឲ្យបុគ្គល និង ក្រុមគ្រួសារនានានូវការគាំទ្រ និង ឱកាសដែលពួកគាត់ត្រូវការ ដើម្បីរីកចម្រើនលូតលាស់ពីមួយជំនាន់ទៅមួយជំនាន់ទៀត។
តម្លៃរបស់យើង
យើងទាំងអស់គ្នាសុទ្ធតែមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។
យើងត្រូវការសាមគ្គីភាព ដើម្បីឲ្យមានការផ្លាស់ប្តូរដ៏មានតម្លៃ និង ជាប្រព័ន្ធ។
យើងនឹងផ្តល់លំហ
សម្រាប់គ្នាទៅវិញទៅមក និង ធំធាត់នៅក្នុងលំហដែលយើងទាមទារត្រឡប់មកវិញបានទាំងនោះ។
ការងាររបស់យើង
ត្រូវផ្តោតលើបុគ្គល និង ក្រុមគ្រួសារដែលរងផលប៉ះពាល់បំផុត។
ដោយហេតុថា ពិភពលោក
ដែលយើងចង់បានមិនទាន់មានរូបរាងនៅឡើយទេ។ យើងត្រូវបញ្ចេញសកម្មភាព ចេះបត់បែន និង សម្របខ្លួន ក្នុងខណៈដែលយើងកំពុងបន្តស្វែងរកដំណោះស្រាយ បើទោះជាយើងជួបបរាជ័យក៏ដោយក្តី។
យើងជឿ
ថាចលនាដែលមានប្រសិទ្ធភាព គឺជាចលនាដែលត្រូវបានគេកសាងឡើង។ យើងនឹងផ្តល់ជូនសហគមន៍យើងនូវមធ្យោបាយនានាសម្រាប់ជាសះស្បើយ និង ក្លាយខ្លួនជាអ្នកកសាងចលនា។
យើងជឿជាក់លើការលូតលាស់ផ្ទាល់ខ្លួន
ហើយរាល់ការផ្លាស់ប្តូរជាប្រព័ន្ធអាចកើតឡើងទៅបាន នៅពេលណាដែលចលនានោះត្រូវបានកសាងឡើងដោយផ្តោតលើការស្រឡាញ់ ការស្ដារឡើងវិញ និងការជាសះស្បើយ។ យើងនឹងរំលឹកខ្លួនឯង និង គ្នាទៅវិញទៅមក ឲ្យព្យាយាមរកពេលសម្រាក និង ជាសះស្បើយខ្លួនឡើងវិញ ដើម្បីធានាបាននូវការលូតលាស់ចលនាដែលប្រកបដោយនិរន្តរភាព។