ធនធាន

ដឹង​អំពី​សិទ្ធ​របស់​អ្នក

ធនធានទាំងនេះ ប្រាប់អ្នកអំពីសិទ្ធិរបស់អ្នក នៅពេលដែល​អ្នក​ធ្វើអន្តរកម្មជាមួយនឹង​ប៉ូលីស និង ICE នៅផ្ទះ នៅ​កន្លែងធ្វើការ ក្នុង​អំឡុង​ពេល​បើកបរ ឬក៏ក្នុង​អំឡុង​ការឃុំ។ ចំណេះដឹងគឺជាអំណាច!

កំណត់ចំណាំ៖ នា​ពេល​នេះ ធនធាន​ភាគច្រើន​នៅ​ក្នុង​ទំព័រ​នេះ មាន​តែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​យើង​មាន​សមត្ថភាព យើង​នឹង​ធ្វើការ​បកប្រែ​សម្រួល​ធនធាន​ទាំងនេះ​បន្ថែមទៀត។

ខិត្តប័ណ្ណ

ស្វែងយល់​អំពី​សិទ្ធ​របស់​អ្នក​នៅ​ក្នុង​ទម្រង់​ជាខិត្តប័ណ្ណ២ទំព័រ ​ដែល​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ ម៉ុង និង វៀតណាម។

អាន​បន្ថែម

វីដេអូ

សិក្សា​អំពី​សិទ្ធ​របស់​អ្នក​ក្នុង​ទម្រង់​ជា​វីដេអូ ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ ម៉ុង និង វៀតណាម។

មើល​បន្ថែម

ដឹង​អំពី​សិទ្ធ​របស់​អ្នក -​ សៀវភៅ​ណែនាំ

បោះពុម្ពផ្សាយ​ដោយ​មិត្ត​របស់​យើង​នៅ​ មីហ៊ែនតេ, ពួអ៊ែនតេ រដ្ឋអារីហ្សូណា, គម្រោង​​អន្តោប្រវេសន៍​ជាតិនៃ​សមាគម​មេធាវី​ថ្នាក់ជាតិ និង សម្ព័ន្ធ​ឡាទីណូ​សម្រាប់​សិទ្ធមនុស្ស​រដ្ឋ​ចចចារ៍ (2017)។

អាន​បន្ថែម

កញ្ចប់ឧបករណ៍សាមគ្គីភាពអាស៊ីអាគ្នេយ៍អាមេរិកាំង៖

ការណែនាំអំពីការទប់ទល់នឹងការនិរទេស និងការឃុំខ្លួនពីយុទ្ធនាការ #ReleaseMN8

សមាជិកគ្រួសារ អ្នករៀបចំចលនា និង មេធាវីពីយុទ្ធនាការ #ReleaseMN8 បាន​រៀបចំ​កញ្ចប់ឧបករណ៍នេះ​ឡើង ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

កញ្ចប់ឧបករណ៍នេះ មានព័ត៌មានអំពីរបៀបធ្វើសកម្មភាពដើម្បីតស៊ូ​ទាមទារ​ឲ្យ​មាន​ការដោះលែងបុគ្គល​ជាទីស្រឡាញ់របស់អ្នកពីការឃុំឃាំងជនអន្តោប្រវេសន៍។

ទម្រង់​ដឺម៉ង់ និង ព័ត៌មាន​ពីអង្គភាព​សេវាសញ្ជាតិ និង អន្តោប្រវេសន៍សហរដ្ឋអាមេរិក​ (USCIS)

ប្រសិនបើអ្នកស្ថិតនៅក្នុងដំណើរការក្តីនិរទេស ការស្នើសុំកំណត់ត្រារបស់អ្នក គឺជាជំហានដំបូងបង្អស់​ក្នុងការតស៊ូក្តី​របស់អ្នក។ សូម​ចុចខាងក្រោមដើម្បីចាប់ផ្តើម។

កិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍

សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មាតុភូមិ​និវត្តន៍​ជាមួយ​ប្រទេស​កម្ពុជា និង​វៀតណាម។

នេះ​មាន​ន័យ​ថា កម្ពុជា និង​វៀតណាម កំពុង​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ដល់​មនុស្ស​មួយ​ចំនួន ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យ​និរទេសចេញ។

ធនធាន​បន្ថែម

ធនធានបន្ថែមសម្រាប់ជនភៀសខ្លួនដែលកំពុងប្រឈមនឹងការនិរទេសទៅកាន់ប្រទេសកម្ពុជា វៀតណាម ឬឡាវ