បញ្ហា:
ប្រជាជនដ់ើមកំណើតអាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការបញ្ចេញមតិ និង ការចូលរួមនៅក្នុងប្រព័ន្ធនយោបាយ ដែលកំណត់រូបរាងសង្គមរបស់យើង។
ប្រព័ន្ធនយោបាយបច្ចុប្បន្នរបស់យើង មានប្រវត្តិយូរអង្វែងទាក់ទងនឹងការផ្តាច់សិទ្ធិ និង ការមិនខ្វល់ខ្វាយអំពីសមាជិកសហគមន៍អាស៊ីអាគ្នេយ៍របស់យើង តាមរយៈគោលនយោបាយដ៏មានគ្រោះថ្នាក់ជាច្រើន។
គោលការទាំងនេះរួមមាន ឧបសគ្គគ្រោងជាច្រើន ដូចជាកង្វះធនធានអប់រំអំពីប្រព័ន្ធនយោបាយរបស់យើងជាភាសាអាស៊ីអាគ្នេយ៍ កង្វះធនធានសម្រាប់ការដឹកជញ្ជូនទៅកាន់មណ្ឌលបោះឆ្នោត និង អវត្តមានជាបន្តបន្ទាប់នៃការផ្លាស់ប្តូរជាក់ស្តែង។
ជាលទ្ធផល ប្រជាជនដើមកំណើតអាស៊ីអាគ្នេយ៍ តែងមានអារម្មណ៍ថា រូបខ្លួនមិនមានអំណាចក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ និងការរៀបចំសហគមន៍របស់ខ្លួន។
ដំណោះស្រាយរបស់យើង:
ការអប់រំ
យើងកសាងមូលដ្ឋានមួយដែលប្រកបទៅដោយអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយ ជាជនដើមកំណើតខ្មែរ និង អាស៊ីអាគ្នេយ៍។
MN8 មានផ្តល់សិក្ខាសាលាដែលផ្តល់ចំណេះដឹងផ្នែកច្បាប់ និង ការវិភាគនយោបាយដល់សហគមន៍យើង។
តាមរយៈព្រឹត្តិការណ៍ទាំងនេះ សមាជិកសហគមន៍ដើមកំណើតអាស៊ីអាគ្នេយ៍ នឹងបង្កើនការចូលរួម និង មានអារម្មណ៍ថាខ្លូនមានអំណាចជាងមុន។
ពួកគេនឹងយល់ច្បាស់ពីរបៀបបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលតំណាងឲ្យសហគមន៍ខ្លួនយ៉ាងពិតប្រាកដ។
ពួកគេនឹងជ្រាបដឹងអំពីរបៀបចូលរួមចលនា និង របៀបរៀបចំចលនានៅក្នុងសហគមន៍របស់ពួកគេ។
អ្នកដឹកនាំជាប់ឆ្នោតរបស់យើង ធ្វើការសម្រេចចិត្តជាច្រើនដែលប៉ះពាល់ដល់ជីវិតរបស់យើងជារៀងរាល់ថ្ងៃ។
យើងលើកទឹកចិត្ត និងផ្តល់សិទ្ធិអំណាចដល់សមាជិកសហគមន៍ដើមកំណើតអាស៊ីអាគ្នេយ៍ ដើម្បីអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួន ចូលរួមក្នុងដំណើរការនយោបាយ និងបញ្ចេញមតិអំពីកង្វល់ ក្តីសង្ឃឹម និង ក្តីសុបិន្តរបស់ពួកគេ។
អ្វីដែលយើងបានធ្វើ
រាល់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងត្រូវបានអាប់ដេត និង បន្ថែមនៅទីនេះ។
រាល់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងត្រូវបានអាប់ដេត និង បន្ថែមនៅទីនេះ។